khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា-ឡាវ-វៀតណាម បានរៀបចំកិច្ចផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុម ដើម្បីពិនិត្យនិងពិភាក្សាមួយចំនួន៖
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃពុធទី២១ ខែកក្កដា ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា-ឡាវ-វៀតណាម បានរៀបចំកិច្ចផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុម ដើម្បីពិនិត្យនិងពិភាក្សាលើ ៖
    ១-បូកសរុបរបាយការណ៍សកម្មភាពការងារ របាយការណ៍ថវិការបស់ក្រុម ប្រចាំឆមាសទី១ ឆ្នាំ២០២១ និងទិសដៅការងារបន្ត។
    ២-បញ្ហាផ្សេងៗ។

    កិច្ចប្រជុំនេះ ប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញ (ZOOM) ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុម និងមន្ត្រីជំនួយការក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា-ឡាវ-វៀតណាម។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា